Header Ads

បទដ្ធាន~សុវត្ថិភាព

ទំនាក់ទំនងរវាងបទដ្ឋាន និងសុវត្ថិភាព
សុវត្ថិភាពគឺជាលក្ខណៈវិនិច្ឆ័យមួយដ៏សំខាន់ ដល់ការជ្រើសរើសសម្ភារៈមកប្រើប្រាស់ បានសមស្របទាំងបរិមាណ និងគុណភាព។

ផ្ទុយមកវិញ ប្រសិនបើសុវត្ថិភាពមិនគោរពតាមក្រិតក្រមនៃបទដ្ធានទេនោះ អ្នកលើកគំរោងនឹងប្រើប្រាស់នូវរូបមន្តផ្ទាល់ខ្លួនរបស់គេមកគណនា ដោយផ្អែកទៅលើ លក្ខណៈវិនិច្ឆ័យរបស់គេរៀងៗខ្លួន ដែលក្នុងករណីខ្លះ លទ្ធផលដែលបានមកមិនធានានួវ ភាពរឹងមាំរបស់គ្រឿង បង្គុំសំណង់ រឺ មិនសន្សំសំចៃ។

ជាទូទៅ បទដ្ឋានជាតិត្រូវបានបង្កើតទ្បើងដោយអង្គភាពមួយក្រោមឱវាទរដ្ឋាភិបាល ។ បទដ្ឋាននេះ តែងអនុលោមទៅតាមបទពិសោធន៍ និងការគណនា ទាំងទ្បាយ ដែលធ្វើទ្បើង ពីពេលមុនៗ ព្រមទាំងធ្វើការវិភាគអំពីភាពមហន្ដរាយ ការបាក់ស្រុត​ និង​ ផលវិបាកដែល កើតមានកន្លងមក។

បទដ្ឋាននេះ គិតបញ្ជូលផងដែរនូវលទ្ធផល រឺ សមិទ្ធិផលបច្ចេកទេស ដែលទើបរក ឃើញនាពេលថ្មីៗនេះ ដូចជា៖
-ការកែលំអគុណភាពនៃសម្ភារសំណង់
-បំរើបំរាស់គ្រឿងបង្គុំចាក់ស្រេច
-ការដាក់អោយដំណើរការ​ នូវផលិតផលថ្មីៗ នៃសម្ភារៈសំណង់
-លទ្ធផលនៅមន្ទីពិសោធន៍
ហេតុដូចនេះហើយ បានជាបទដ្ឋានត្រូវតែចារឹកនូវសភាពការណ៍ជាក់ស្តែង នៅពេល ដែលវាកកើត។

វិធានគណនា
គឺជាការសិក្សាផ្ទៀងផ្ទាត់ គ្រឿងបង្គុំសំណង់ដើម្បីធានាបាននូវចិរកាលរបស់វា។ ការគណនា ទាំងទ្បាយធ្វើទ្បើងដោយការវិភាគគ្រឿងបង្គុំសំណង់ ដោយឈរលើបទដ្ឋាន ជាមូលដ្ឋាន។

វិធានគណនាមានការវិវត្តជាលំដាប់។ បំលាស់ប្តូរដ៏ធំរបស់វាគឺការវិវត្តន៍ពី “ទ្រឹស្តីកុងត្រាំងអនុញ្ញាត្តិ”​ ទៅ” ទ្រឹស្តីស្ថានភាពកំណត់1

​ទ្រឹស្តីដំបូង ហៅកុងត្រាំងអនុញ្ញាតិ
ទ្រឹស្តីនេះចែងថា ដើម្បីអោយគ្រឿងបង្គុំជាប់មាំបាន លុះត្រាតែកុងត្រាំងដែលបាន មកពីកំលាំងក្នុង (M, N, T, …) នៅស្ថានភាពកំណត់នៃបំរើបំរាស់ត្រូវតូចជាងរឺស្មើ កុងត្រាំង អន្តរាយ  ដែលបន្ថយមេគុណសុវត្ថិភាព γ :
𝜎=f/y
ទ្រឹស្តីនេះ នាពេលបច្ចុប្បន្នគេលែងយកជាមូលដ្ឋានហើយ ដោយសារមានភាពលំអៀង ច្រើន។

ទ្រឹស្តីទំនើបហៅ  Semi- Probabiliste
ក្នុងការសិក្សា ជាដំបូងគេពិចារណាលើវិធី 2​ គឺ៖
 ទ្រឹស្តី Déterministe: ការសិក្សា ដោយពឹងផ្អែកលើការគណនាជាក់លាក់។
ទ្រឹស្តី Probabiliste : ការសិក្សា ដោយពឹងផ្អែកលើប្រូបាប៊ីលីតេ។

តាមរយៈទ្រឹស្តីទាំង​ 2​ ខាងលើ គេសង្កេតឃើញថា៖
-ទ្រឹស្តីទី១ (Déterministe) មិនអាចធ្វើបានគ្រប់ករណីបានទេ ឧទាហរណ៍ ដូចជា សមាសភាព ចូលរួមនៃបន្ទុកអថេរ។
-ទ្រឹស្តីទី២ (Probabiliste) មានភាពលំអៀងធំ ហើយមិនប្រាកដប្រជា ដោយ សារវា ពឹងផ្អែកទាំងស្រុងលើទ្រឹស្តីប្រូបាប៊ីលីតេ។

ហេតុដូចនេះហើយ បានជាគេបង្កើតនូវទ្រឹស្តីទី3​ គឺ ទ្រឹស្តីសំយោគ ហៅថា Semi-probabiliste”

ទ្រឹស្តី Semi-probabiliste
ដើម្បីងាយយល់ យើងតោងយល់នូវនិយមន័យនៃពាក្យសំខាន់ៗដូចជា៖
-កំលាំងក្រៅ :គ្រប់កំលាំងទាំងទ្បាយណា ដែលមានឥទ្ធិពលពីខាងក្រៅ គ្រឿងបង្គុំសំណង់ ដែល
ធ្វើអោយមានបំរែបំរួលកុងត្រាំងរបស់វា។ កំលាំងទាំង នោះមានជាអាទ៌៖ បន្ទុកថេរ បន្ទុកអថេរ
ខ្យល់ ព្រិល រញ្ជួយដី សីតុណ្ហភាព សំរុតគ្រឹះ ...។ល។
-កំលាំងក្នុងៈ គ្រប់កំលាំងទាំងទ្បាយ ដែលកើតមាននៅខាងក្នុងគ្រឿងបង្គុំ សំណង់ដោយសារ
ឥទ្ធិពលនៃកំលាំងខាងក្រៅ។ វាមានដូចជា៖ ម៉ូម៉ង់បង្កោង កំលាំងកាត់ទទឹង កំលាំងតាម
បណ្តោយ ម៉ូម៉ង់រមួល,...។ល។
-ស្ថានភាពកំណត់ៈគឺជាស្ថានភាពមួយនៃកំលាំងក្នុង ដែលហួសពីស្ថានភាព នេះលក្ខខ័ណ្ឌ បំរើបំ
រាស់នៃគ្រឿងបង្គុំលែងផ្ទៀងផ្ទាត់

ទ្រឹស្តី semi-probabiliste ជាទ្រឹស្តីបានមកពីសំយោគពីទ្រឹស្តីទី១ និងទី២ បាន ន័យថាអ្វីដែលគេ
អាចគណនាបាន គេគណនា។ ហើយអ្វីដែលគេគណនាពុំ បាន គេប្រើមេគុណសុវត្ថិភាព និងមេ
គុណប្រូបាប៊ីលីតេ គុណទៅលើបារ៉ាម៉ែត ដែលពិបាកកំនត់ជាក់លាក់នោះ។
ជាទូទៅ គោលការណ៍គ្រឹះនៃវិធី semi probabiliste ពឹងផ្អែកលើ៖
-ការកំណត់តំលៃសំគាល់នៃកំលាំងក្រៅ
-ការកកំនត់ តំលៃសំគាល់នៃភាពធន់។
-ការប្រើវិធីគណនាមួយ ដែលបំលែងកំលាំងក្រៅទៅជាកុងត្រាំង។ ក្នុង វិធីប្រើមេគុណសុវត្ថិភាព
ជាមេគុណគិតគូរលើលក្ខណៈមិនទៀងទាត់ទាំងឡាយ ដែលមាន ឥទ្ធិពលលើគ្រឿងបង្គុំ ។
មេគុណនេះបន្ថយនូវកុងត្រាំងទ្រទ្រង់របស់គ្រឿងបង្គុំ និង បង្កើនកំលាំង ខាងក្រៅ ។
-ផ្ទៀងផ្ទាត់ថា កំលាំក្នុងដែលទទួលបាន ត្រូវតូចជាងកំលាំងក្នុងភាពធន់នៅ នូវស្ថានភាពកំណត់
ដែលលើកមកសិក្សា ។

ស្ថានភាពកំណត់
គេបែងចែកស្ថានភាពកំណត់ជាពីរគឺ ស្ថានភាពកំណត់នៃបំរើបំរាស់3 និង ស្ថានភាពកំណត់ ចុងក្រោយ4 ហើយគ្រឿងបង្គុំមួយអាចស្ថិតស្ថេរទៅបាន លុះត្រាតែវាផ្ទៀងផ្ទាត់ព្រមគ្នា នូវស្ថាន ភាពទាំងពីរនេះ ។

·         ស្ថានភាពកំណត់បំរើបំរាស់ : ស្ថានភាពនេះទាក់ទងនិងស្ថានភាពស្ថិតថេរនៃគ្រឿងបង្គុំ ក្រោមឥទ្ធិពលនៃកំលាំងក្នុង ។ កំលាំងក្នុងនេះ មានទំនាក់ទំនងជាមួយនិងកំលាំងក្រៅ សំគាល់ ។ នូវស្ថានភាពនេះ គេសិក្សាដើម្បីចៀសរវាងនូវ ៖
     កំហូចទ្រង់ទ្រាយ ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រើប្រាស់របស់គ្រឿងបង្គុំ ។ ឧទាហរណ៍ដូចជា៖
      ភាពដាបនៃកំរាលខ័ណ្ឌ ធ្វើឲ្យខូចខាតដល់ជញ្ជាំងខ័ណ្ឌដែលទ្រវា; ភាពដាប នៃធ្នឹមធ្វើអន្តរាយ រឺ បាត់បង់សោភ័ណ្ឌភាពនៃធ្នឹម ( ធ្វើឲ្យមានការខ្លាចរអារ ) ។
     -ស្នាមប្រេះបេតុងនៅតំបន់សង្កត់
     -ភាពអន្តរាយ ដោយច្រេះស៊ីដែក
     -ភាពរំញ័រ ហួសកំរិត ។

·         ស្ថានភាពកំណត់ចុងក្រោយទាក់ទងនិងភាពមិនអន្តរាយ (ភាពរឹងមាំ) នៃគ្រឿងបង្គុំពោល គឺ លទ្ធភាពទ្រទ្រង់របស់វា ។ នៅស្ថានភាពនេះ គេធ្វើការសិក្សាដើម្បីចៀសវាងនូវ៖
     -ភាពបាត់លំនឹងដូចជា déversement5 នៃគ្រឿងបង្គុំ
     - ភាពគ្មានលំនឹង ដូចជាការភ្លាត់6 នៃគ្រឿងបង្គុំ
     -ភាពដាច់7 នៃសម្ភារ
     -កំហូចទ្រទ្រាយប្លាស្ទិចហួសកំរិត ។

តំលៃសំគាល់
តាមនិយមន័យ តំលៃសំគាល់ fk នៃភាពធនសម្ភារៈ ទាក់ទងនិងប្រូបាប៊ីលីតេនៃ ភាពអន្តរាយ ដែលគេសន្មត់ទុកជាមុន : fk  =   fm    -   k.s   ក្នុងនោះ
 fk​​  : តំលៃមធ្យមនៃភាពធន់របស់សម្ភារៈ
s​​  : Ecart-type = ⅀​n = (fi-fcm)2/n
                                        i=1
k​​  : មេគុណទាក់ទងនិងប្រូបាប៊ីលីតេ នៃព្រឹត្តិការណ៍ដែលអាចកើតមានឡើង ។ 
ចំពោះ បេតុង k = 1.64

ចំពោះ​តំលៃសំគាល់នៃកំលាំង គេមិនកំណត់និយមន័យតាមគោការណ៍ដូចខាងលើទេ ដោយសាគេពិបាកកំនត់នូវតំលៃមធ្យម និង échart-type របស់វា ។

ប៉ុន្តែដើម្បីសិក្សា គេចាត់ទុកកំលាំងនិមួយៗ ជាអនុគមន៍នឹងធម្មជាតិ និងបំរែបំរួលរបស់វា តាមកាលវេលា (ឧ. ដើម្បីសិក្សាពីបន្ទុកអថេរក្នុងថ្នាក់រៀនមួយ គេកំណត់វាជាអនុគមន៍នៃខ្សែកោង មួយ ដែលមានអាប់ស៊ីសជាពេល និង អរដោនេជាបន្ទុក) ។
2.2.3  ការផ្ទៀងផ្ទាត់

ការផ្ទៀងផ្ទាត់គ្រឿងបង្គុំ ធ្វើតាមវិសមីការ : Sa < Sr  ក្នុងនោះ
Sa : កំលាំងក្នុងបណ្តាលមកពីបន្ទុកធ្វើអំពើ បានមកពីការគណនា៖
Sa   ​𝜓i.𝛶.Qi
Qi : តម្លៃសំគាល់នៃកំលាំង រឺ បន្ទុក i  
γi : មេគុណនៃកំលាំង
ψi : មេគុណនៃភាពដែលមិនកើតមានឡើងព្រមគ្នា នៃកំលាំងពីរ រឺ ច្រើនក្នុងខណៈតែមួយ (ឧ. ប្រូបាប៊ីលីតេ ដើម្បីឲ្យកើតមានពេលតែមួយនៃបន្ទុកអថេរ និងខ្យល់តូចជាង ប្រូបាប៊ីលីតេ នៃបន្ទុកអថេរតែឯកឯង ។

Sr : កំលាំងក្នុងទ្រទ្រង់សម្ភារៈមួយ កំនត់តាមអនុគមន៍ Sr = s(fk/γm)
fk : តម្លៃសំគាល់ ដូចពន្យល់ខាងលើ
γm : មេគុណសុវត្តិភាពលើសម្ភារៈ ។ មេគុណនេះខុសគ្នា ពីសម្ភារៈមួយទៅសម្ភារៈ មួយផ្សេងទៀត មានន័យថា វាអាស្រ័យលើភាពជាក់លាក់នៃសម្ភារៈ នៅពេលដែលវាត្រូវ បានគេផលិតឡើង ។

No comments:

Powered by Blogger.