Header Ads

ខ្សាច់ គ្រួស ថ្ម ប្រើក្នុងបេតុង

-ស៊ីម៉ង់តិ៍ Portland ប្រើក្នុងបេតុង 
Binding medium(បាយអរ)
Relatively 
Inert filler materials (aggregates)

ក្នុងល្បាយបេតុង បរិមាណរបស់ស៊ីម៉ង់តិ៍ និង Aggregate ត្រូវកំណត់ដោយកត្តាដូចខាងក្រោម៖
1 លំហូរសមស្រប ងាយស្រួលក្នុងការចាក់បេតុង
2 រេស៊ីស្តង់គ្រប់គ្រាន់ និងអាយុរបស់បេតុងដែលកករឹង
3 ថ្លៃអប្បបរមារបស់ផលិតផលចុងក្រោយ

-Aggregate ចូលរួមប្រហែល ~70-75% នៃមាឌបេតុងសរុប, ដូច្នេះគុណភាពរបស់ Aggregate ពិតជាសំខាន់ខ្លាំងណាស់។

-Aggregates អាចជះឥទ្ធិពលដល់លក្ខណៈរបស់បេតុងដូចខាងក្រោម៖
1 រេស៊ីស្តង់ (Strength)
2 អាយុ (Durability)
គុណភាពរបស់រចនាសម្ព័ន្ធ​សំណង់ (Structural Performance)
4 សេដ្ឋកិច្ច (Economy)

Aggregates មានតួនាទីសំខាន់ 3 ក្នុងបេតុង៖
1​ ជាផ្នែកដ៏សំខាន់ ដែលធ្វើការទប់ទល់នឹងអំពើរបស់បន្ទុកដែលដាក់ ហើយធ្វើឲ្យអាយុវែងជាងការប្រើប្រាស់ស៊ីម៉ង់តិ៍តែឯង។
2 ជាធាតុផ្សំក្នុងបេតុងដែលមានតំលៃថោក តែមានភាគរយចូលរួមច្រើន
3 បន្ថយការរីក ឬរួមមាឌរបស់បេតុងក្រោយការកក រឹង និងបំរែបំរួលសំណើមពេលកំពុងស្ងួត។

-លក្ខណៈរបស់ aggregate ជះឥទ្ធិពលដល់លក្ខណៈរបស់បេតុង៖
1 សារធាតុរ៉ែក្នុង aggregate ជះឥទ្ធិពលដល់រេស៊ីស្តង់ អាយុ និងភាពអេឡាស្ទិចរបស់បេតុង។
2 លក្ខណៈផ្ទៃខាងក្រៅរបស់ aggregate ជះឥទ្ធិពលដល់លំហូររបស់បេតុង និងភាពស្អិតរវាង aggregate និងល្បាយស៊ីម៉ង់តិ៍ក្នុងបេតុងដែលកករឹង។ ប្រសិនបើផ្ទៃវាគ្រើម លំហូររបស់បេតុង ត្រូវថយចុះ ហើយភាពស្អិតកើនឡើង។
3 ការចាត់ថ្នាក់ aggregate កំណត់ពី លំហូរ ដង់ស៊ីតេ និងសេដ្ឋកិច្ច។
4 បរិមាណរបស់ aggregate ក្នុងមួយខ្នាតមាឌរបស់បេតុង។

-បរិមាណ aggregate ច្រើនក្នុងមួយខ្នាតមាឌបេតុង៖
1 ការប្រែប្រួលមាឌតិចតួច ពេលកក និងរឹង ឬបំរែ​បំរួលសំនើម​ (ស្ថេរភាពមាឌបេតុង)។
2 កំណើនរេស៊ីស្តង់ និងធន់បានយូរ
3 កាត់បន្ថយចំណាយ

-ក្នុងការអនុត្តន៍ទូទៅ គេតែងប្រើបរិមាណ aggregate ច្រើនបំផុតតាមដែលអាចប្រើបាន។
-យ៉ាងណាមិញគ្រប់​ aggregates 
1 រូបរាងមិនហើមសាច់ & គ្មាន shrinkage ទេ
2 គីមីគ្មានប្រតិកម្មអាល់កាលាំងទេ
3 កំដៅគ្មានកំណើន និងភាពរួញទេ
4 ដូចគ្នានឹងវត្ថុផ្សំរបស់បេតុងដ៏ទៃទៀតដែរ aggregate គួរត្រូវបានជ្រើសរើសដោយម៉ត់ចត់ ដើម្បីទទួលបានល្បាយបេតុងដែលមានគុណភាពល្អ។

No comments:

Powered by Blogger.