Header Ads

វិធីសាស្រ្តតំឡើងរន្ទា

អគោលការណ៍គ្រឹះ

អ្វីទៅហៅថាអក្នតម្លើងរន្ទា?
ការប្រើដែកទីប ក្រចាប់​ និងសំភារៈដទៃទៀតតម្រៀបតម្លើងជាផ្ទៃរាបស្មើ បង្កាន់ដៃសវត្ថិភាពជារាងប្រអប់ជ្រុង ជាទម្រសម្រាប់ការងារសាងសង់​ ការងារតុបតែង និងការតម្លើងបរិក្ខារ​​
ផ្សេងៗហៅថា រន្ទា។ ចំនែកអ្នកដែលតម្លើងរន្ទា និងរុះរើររន្ទាហៅថា អ្នកតម្លើងរន្ទា។

ការងារ និងតួនាទីរបស់អ្នកតម្លើងរន្ទា៖
អ្នកសាងសង់ត្រូវការធ្វើការនៅលើរន្ទា យោងសំភារៈ និងដាក់សំភារៈលើរន្ទា ដូច្នេះការ​ តម្លើងរន្ទាត្រូវអនុវត្តទៅតាមបច្ចេកទេសអោយបានរឹងមាំ ទើបអ្នកសាងសង់មានសុវត្ថិភាព ក្នុងការ​ងារអនុវត្តនៅទីខ្ពស់។ អាស្រ័យហេតុនេះ តួនាទីរបស់អ្នកតម្លើងរន្ទាគឺសំខាន់ណាស់។

តើត្រូវធ្វើដូម្តេចដើម្បីក្លាយខ្លួនជាអ្នកតម្លើងរន្ទាដ៏ឆ្នើម?
ដើម្បីក្លាយខ្លួនជាអ្នកឯកទេសតម្លើងរន្ទាត្រូវមានគុណធម៌ក្នុងការងារ ត្រូវតែរៀនសូត្រ​ក្តាប់អោយបាននូវទ្រឹស្តី ចេះមើលនូវគំនូសប្លង់ងាយៗ ជាពិសេសពេលធ្វើការចេះទទួលខុស​ត្រូវ​និងយកចិត្ត​ទុកដាក់និងការងារមិនធ្វែសប្រហែស បើមិនចេះត្រូវអត់ធ្មត់សួរអ្នកបច្ចេកទេស។

ការវិវត្តន៍នៃរន្ទា៖
យោងទៅតាមការវិវត្តន៍នៃបច្ចេកវិទ្យា រន្ទាក៏វិវឌ្ឍន៍មិនឈប់ឈរ រហូតដល់ការប្រើប្រាស់​រន្ទាឈើ ឬ ឬស្សីសឹងតែជំនួសទាំងស្រុងដោយរន្ទាដែកវិញ។ អគារខ្ពស់ៗ បច្ចុប្បន្នតម្រូវអោយ​មានការសិក្សារិះរកប្រភេទរន្ទាថ្មីៗ។ ដូច្នេះ អ្នកឯកទេសតម្លើងរន្ទាក៏ត្រូវក្រេបជញ្ជក់នូវបច្ចេក​ទេសថ្មីៗ ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួនអោយស្របទៅតាមការរីចម្រើននៃរន្ទា។

គោលការណ៍សុវត្ថិភាព និងភាពឆ្លាតវៃការអនុវត្តន៍ការងារការដ្ឋាន

គោលការសុវត្ថិភាពក្នុងការដ្ឋានសាងសង់៖
-ហាមពាក់អាវវាលក្លៀក ខោខ្លី ស្បែកជើងផ្ទាត់ចូលក្នុងការដ្ឋាន ត្រូវពាក់មួកសុវត្ថិភាព​និងស្បែកជើងសុវត្ថិភាព ឬស្បែកជើងសម្រាប់ការដ្ឋាន។
-ត្រូវពិនិត្យមើលនូវការងារសុវត្ថិភាពមុនពេលចាប់ផ្តើមការងារ និងត្រូវអនុវត្តន៍អោយ​បានខ្ជប់នូវលក្ខខ័ណ្ឌសុវត្ថិភាព។
-ពេលធ្វើការនៅទីខ្ពស់ហាមបោះសំរាម ឧបករណ៍ឡើងលើ​ ឬបោះចុះក្រោមត្រូវប្រយ័ត្ន​ប្រយែងសំភារៈ ឧបករណ៍ធ្លាក់ពីរន្ទា ឬ ពីជណ្តើរទីខ្ពស់របួសអ្នកនៅពីក្រោម ពិសេសជៀសវាងការគរគំនរទីបខ្ពស់ពេកអាចបណ្តាលអោយរមៀលធ្លាក់។
-ត្រូវប្រយ័ត្នបំផុតនូវសុវត្ថិភាពពេលធ្វើការងារផ្តុំគ្នានៅកន្លែងតែមួយ។
-ត្រូវកំណត់ទីតាំងការដែលពាក់ព័ន្ធនិងភ្លើង​ (កន្លែងផ្សារ) និងត្រូវដាក់អ្នកជំនាញ ព្រម​ទាំងឧបករណ៍ពន្លត់អគ្គីភ័យនៅទីនោះផងដែរ។
-ត្រូវរក្សាទុកនូវគ្រៀងចក្រ ម៉ាស៊ីនអោយបានត្រឹមត្រូវ និងត្រូវត្រួតពិនិត្យមើលជាប្រចាំ ពិសេសពេលបញ្ជាគ្រឿងចក្រទាំងនោះត្រូវគោរពតាមច្បាប់។
-ហាមមនុស្សចូល ឬឆ្លងកាត់តំបន់ស្ទូចសំភារៈ ពិសេសឈរពីក្រោមដៃ ឬដងសន្ទូច។
-ពេលធ្វើការយប់នៅក្នុងលូ ប្រឡាយ អណ្តូងដែលងងឹតត្រូវមានឧបករណ៍បំភ្លឺ និង​ឧប​ករណ៍សំរាប់ដកដង្ហើម ដូចជាអំពូលបំភ្លឺផ្លូវ ម៉ាស់ការពារ សំពាធភ្លើងមិនត្រូវលើស ១៦ វ៉ុល​ជា​ពិលេស​ភ្លើងបំភ្លឺដែលបង្គប់ក្នុងរបសដែលរលាយ សំពាធភ្លើងមិនត្រូបលើសពី​ ១២ វ៉ុលទេ។

ការបង្រៀនចំណេះដឹងសុវត្ថិភាពដល់កម្មការ៖
-ត្រូវព្យាយាមរៀន គោរពម៉ីងម៉ាត់បទបញ្ជាសុវត្ថិភាព ត្រូវមានស្មារតីគោរពគោលការណ៍​សុវត្ថិភាពផ្សេងៗដោយខ្លួនឮឯង។
-ត្រូវសកម្មចូលរួមរៀនសូត្រពីសុវត្ថិភាព យកចិត្តទុកដាក់គោរពសុវត្ថិភាព មិនត្រូវល្មើស ការណែនាំពីបុគ្គលិកសុវត្ថិភាព។
-ត្រូវផ្សព្វផ្សាយនូវស្មារតីសាមគ្គី ចេះជួយគ្នា ចេះដាស់តឿនគ្នា ចេះជួយមើលគ្នា​ បញ្ជា​ការងារដោយប្រុងប្រយ័ត្ន ពិសេសត្រូវចេះណែនាំកម្មករចូលថ្មីពីចំនេះដឹងសុវត្ថិភាព ចេះថែរក្សា​បរិក្ខាសុវត្ថិភាព និងការពារឧបករណ៍ទាំងនោះ ព្រមទាំងប្រើប្រាស់អោយបានត្រឹមត្រូវ។
-នៅពេលកើតគ្រោះថ្នាក់ ត្រូវរក្សាស្ថានភាពនៅការដ្ឋាន និងរាយការណ៍ទៅថ្នាក់លើ​ជាបន្តាន់

គ្រោះថ្នាក់ដែលងាយកើតឡើង៖
-ពេលភ្លៀងការដ្ឋានងាយលិចទឹក បាក់រលំ ធ្លាក់របស់របរ រន្ទះ និងគ្រោះថ្នាក់ចៃដន្យ​​  ផ្សេងៗ។ ចំណែកពេលអាកាសធាតុក្តៅការធ្វើការក្រោមកំដៅថ្ងៃអាចក្តៅខ្លួន ការធ្វើការក្នុងបន្ទប់​ឬធ្វើការជាមួយលោហៈធាតុរលាយអាចបណ្តាលអោយខ្យល់គ និងឆក់ខ្សែភ្លើង។
-ពេលធ្វើការទីខ្ពស់ងាយបាក់ធ្លាក់ ធ្វើការក្នុងរណ្តៅងាយបាក់រលំ ធ្វើការពេលយប់ក្រោយ​ម៉ោង ១២ ងាយកើតគ្រោះថ្នាក់ជាងការងារមុនពេលយប់ម៉ោង ១២ ពិសេសគ្រោះ ថ្នាក់​ងាយ​កើត​ពេលបញ្ជាប់ការងារបិទការដ្ឋាន។
-ពេលឈប់សំរាកបុណ្យទាន មុន និងក្រោយពេលត្រលប់ទៅស្រុកកំណើតការងារ ដែលធ្វើបង្ហើយ និងការងារបោសសំអាត គីសុទ្ធតែងាយកើតនូវគ្រោះថ្នាក់ ព្រោះអារមណ៍ពុះ​កញ្រ្ជោល មិនដកជាប់ការងារ។
-កម្មករចូលថ្មីមិនសូវយល់ដឹងពីសុវត្ថិភាពក្នុងការងារ ងឿងឆ្ងល់ច្រើន តែធ្វែសប្រហែស​និងការងារគឺសុទ្ធតែបណ្តាលអោយមានគ្រោះថ្នាក់។

ការអនុវត្តន៍ការងារដោយភាពឆ្លាតវៃ៖
-ការដ្ឋានត្រូវសំអាតជានិច្ច កុំអោយមានទឹកដក មិនត្រូវមានសំរាម កាកសំណល់គរទុកក្នុងការដ្ឋានឡើយ សំភារៈសាងសងត្រូវរៀបចំទុកដាក់អោយមានសណ្តាប់ធ្នាប់។
-មិនត្រូវបណ្តោបង់ផ្តេសផ្តាសក្នុងការដ្ឋានឡើយ ត្រូវបែងចែកកន្លែការដ្ឋាន និងកន្លែង​ស្នាក់នៅអោយបានច្បាស់លាស់។
-ទាំងខាងក្នុង និងខាងក្រៅនៃកន្លែងស្នាក់នៅត្រូវតែស្អាត មានអនាម័យ គ្មានទឹកដក់​ មានខ្យល់អាកាសចេញ-ចូល ពិសេសមិនត្រូវចោលក្រដាស ឬសំរាមពាសវាលពាសកាល។
-បន្ទប់នៅកន្លែងការដ្ឋានត្រូវមានអ្នកសំអាត ព្រមទាំងបំពាក់នូវឧបករណ៍ដេញមូស​ រុយ និងសត្វល្អិត បង្គន់នីមួយត្រូវមានគំរប។
-ត្រូវគោរពដាច់ខាតនូវគោលការណ៍គ្រប់គ្រងការដ្ឋាន លុបបំបាត់នូវការធ្វើការ ដោយ​ឆេវឆាវ ត្រូវថែរក្សាសម្បត្តិរួម និងប្រមូលផ្តុំសំភារៈដែលនៅរាត់រាយ។
-ពេលបំពេញការងារយប់ ត្រូវការពារនូវសំលេងកុំអោយរំខានដល់អ្នកជិតខាង និងពេល​ធ្វើការជីកលូ ឬប្រលាយត្រូវចៀសវាងការរំខានដល់ការធ្វើចរាចរណ៍។

No comments:

Powered by Blogger.